|
|
|
 |
|
|
|
 |
|
|
|
ច្បាប់ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឲប្រើប្រាស់ដោយព្រះរាជក្រម លេខ នស/រកម/០២០១/០៣ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០១ ។
ច្បាប់នេះមានគោលដៅ៖ |
|
១- |
ធានាការពារសិទ្ធិអ្នកប្រើប្រាស់
ដើម្បីទទួលបាននូវការផ្គត់ផ្គង់សេវាកម្មអគ្គិសនីមួយ ដែលមាន ស្ថេរភាព និងគ្រប់គ្រាន់ តាមតម្លៃសមរម្យ។
|
|
២- |
បង្កើនកម្មសិទ្ធិឯកជនលើមធ្យោបាយសម្រាប់ការផ្តល់សេវាកម្មអគ្គិសនី។
|
|
៣- |
បង្កើនការប្រកួតប្រជែងនៅទីណាដែលអាចធ្វើទៅបានក្នុងផ្នែកអគ្គិសនី។
|
|
៤- |
បង្កើតអាជ្ញាធរអគ្គិសនីសម្រាប់បញ្ញតិចំពោះការផ្តល់សេវាកម្មអគ្គិសនីសម្រាប់ផ្តល់សិទ្ធិ និង កាតព្វកិច្ច ព្រមទាំងពិន័យ
ចំពោះអ្នកផ្គត់ផ្គង់និងអ្នកប្រើប្រាស់អគ្គិសនីទាក់ទង ទៅនឹងមធ្យោបាយ ផលិតកម្ម និងផ្គត់ផ្គង់អគ្គិសនី។
|
|
៥- |
ល័ក្ខខ័ណ្ឌសមស្របក្នុងការវិនិយោគ
និងក្នុងកិច្ចប្រតិបត្តិការពាណិជ្ជកម្មនៃវិស័យអគ្គិសនី។
|
|
អាជ្ញាធរអគ្គិសនីកម្ពុជាជាស្ថាប័នស្វ័យ័តមួយ ដែលបង្កើតឡើងសម្រាប់បញ្ញតិ្តនិងត្រួតពិនិត្យ
ចំពោះការផ្តល់សេវាកម្មអគ្គិសនីទូទាំងប្រទេស។អាជ្ញាធរអគ្គិសនីកម្ពុជាមានភារកិច្ចចេញអាជ្ញាប័ណ្ណ ធ្វើសេវាកម្ម អនុម័តនិងដាក់ឲអនុវត្តស្តង់ដារប្រតិបត្តិសម្រាប់អ្នកកាន់អាជ្ញាប័ណ្ណ ដើម្បធានានូវគុណ ភាពនៃការផ្គត់ផ្គង់ និងផ្តល់សេវាកម្មឲអ្នកប្រើប្រាស់
និងកំណត់ថ្លៃលក់អត្រា និងបន្ទុក សេវាអគ្គិសនី
ដើម្បីឲយុត្តិធម៌សម្រាប់អ្នកប្រើប្រាស់
និងអ្នកកាន់អាជ្ញាប័ណ្ណ។
|
|
អ្នកកាន់អាជ្ញាប័ណ្ណ ឬអ្នកប្រើប្រាស់ អាចបញ្ជូនវិវាទលើថ្លៃលក់
ឬវិវាទកិច្ចសន្យា ទាក់ទងទៅ នឹងសេវាកម្មអគ្គិសនី មកអាជ្ញាធរអគ្គិសនីកម្ពុជា
ដើម្បីដោះស្រាយ។
|
|
អាជ្ញាធរអគ្គិសនីកម្ពុជានៅទីនេះ សម្រាប់ជួយសម្រួលឲអ្នកទទួលបាននូវសេវាអគ្គិសនីមួយ កាន់តែប្រសើរឡើង តាមអត្រាថ្លៃលក់មួយសមរម្យ សម្រាប់លំនៅដ្ឋាន
សហគ្រាស និងអង្គភាព ជំនួញរបស់លោកអ្នក៕ |