| |
អាជ្ញាធរអគ្គិសនីកម្ពុជាជានីតិបុគ្គលសាធារណៈដែលទទួលសិទ្ធិពីរាជរដ្ឋាភិបាលនិងមានស្វ័យភាព
ក្នុងការត្រួត ពិនិត្យ លើការធ្វើសេវាកម្មអគ្គិសនី
និងការគ្រប់គ្រងលើទំនាក់ទំនងរវាងការផ្តល់ ការទទួល
និងការប្រើប្រាស់សេវា អគ្គិសនី។ អាជ្ញាធរអគ្គិសនីកម្ពុជាបង្កើតឡើងដោយច្បាប់ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា។ |
 |
សមត្ថកិច្ចទទួលខុសត្រូវរវាងក្រសួងឧស្សាហកម្ម
រ៉ែ និងថាមពល និង អាជ្ញាធរអគ្គិសនីកម្ពុជាៈ |
| |
ក្រសួងឧស្សាហកម្ម រ៉ែ
និងថាមពលជាអ្នកទទួលខុសត្រូវគ្រប់គ្រងវិស័យអគ្គិសនីទាំងមូល។ ក្រសួងមានសមត្ថ- កិច្ច រៀបចំនិងគ្រប់គ្រងគោលនយោបាយ យុទ្ធសាស្ត្រ
ផែនការអភិវឌ្ឍន៍ និងស្តង់ដារបច្ចេកទេស សុវត្ថិភាព និងបរិស្ថាន
នៃវិស័យអគ្គិសនី។
អាជ្ញាធរអគ្គិសនីកម្ពុជា
ជាអ្នកទទួលខុសត្រូវគ្រប់គ្រងសកម្មភាពនៃការធ្វើសេវាកម្ម និងការប្រើប្រាស់អគ្គិសនី។ អាជ្ញាធរ មានសមត្ថកិច្ច ចេញ ដកហូត
ឬព្យួរ អាជ្ញាប័ណ្ណសម្រាប់ការធ្វើសេវាកម្មអគ្គិសនី
ព្រមទាំងជាអ្នកកំណត់ថ្លៃសេវា ចេញបញ្ញតិ ធ្វើការត្រួតពិនិត្យ
ដាក់ពិន័យ និងដោះស្រាយវិវាទពាក់ព័ន្ធនឹងការផ្តល់សេវានិងការប្រើប្រាស់អគ្គិសនី។
|
| |
សមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងឧស្សាហកម្ម រ៉ែ
និងថាមពលៈ
|
| |
-កំណត់និងគ្រប់គ្រងគោលនយោបាយថាមពល
-កំណត់និងគ្រប់គ្រងយុទ្ធសាស្ត្រវិស័យអគ្គិសនី
-កំណត់និងគ្រប់គ្រងផែនការអភិវឌ្ឍន៍វិស័យអគ្គិសនី
-កំណត់និងគ្រប់គ្រងស្តង់ដារបច្ចេកទេស
សុវត្ថិភាព និងបរិស្ថាន ក្នុងវិស័យអគ្គិសនី
-ការងារផ្សេងទៀត។ |
| |
សមត្ថកិច្ចទទួលខុសត្រូវរបស់អាជ្ញាធរអគ្គិសនីកម្ពុជាៈ
|
| |
-ដាក់បញ្ញតិនិងចេញអាជ្ញាប័ណ្ណឲ្យធ្វើសេវាកម្មអគ្គិសនី
-ពិនិត្យថ្លៃដើម និងកំណត់ថ្លៃលក់អគ្គិសនី
-សម្របសម្រួលដោះស្រាយវិវាទ
-ត្រួតពិនិត្យ
និងដាក់ពិន័យអ្នកធ្វើសេវាកម្មនិងអ្នកប្រើប្រាស់។ |
 |
សិទ្ធិអំណាចរបស់អាជ្ញាធរអគ្គិសនីកម្ពុជាៈ
|
| |
មាត្រា៧ នៃច្បាប់ស្តីពីអគ្គិសនីបានផ្តល់សិទ្ធិអំណាចសំខាន់ៗចំនួន ១៥ចំណុច ឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា ដូច ខាងក្រោម៖
-
ចេញ កែសម្រួល ព្យួរ ដកហូត
ឬបដិសេធ អាជ្ញាប័ណ្ណសម្រាប់ការផ្គត់ផ្គង់សេវាកម្មអគ្គិសនី
-
អនុម័តថ្លៃនិងបន្ទុកចំណាយផ្សេងៗព្រមទាំងល័ក្ខខ័ណ្ឌនៃសេវាកម្មអគ្គិសនីរបស់អ្នកកាន់អាជ្ញាប័ណ្ណ
-
កំណត់ឲ្យអនុវត្តបញ្ញតិ្ត
បែបបទនិងស្តង់ដារសម្រាប់កម្មវិធីវិនិយោគរបស់អ្នកកាន់អាជ្ញាប័ណ្ណ
-
ពិនិត្យឡើងវិញលើសកម្មភាពហិរញ្ញវត្ថុ
និងរចនាសម្ព័ន្ធសហគ្រាសរបស់អ្នកកាន់អាជ្ញាប័ណ្ណ
-
អនុម័តនិងដាក់ឲអនុវត្តស្តង់ដារប្រតិបត្តិសម្រាប់អ្នកកាន់អាជ្ញាប័ណ្ណ
-
វាយតម្លៃនិងសម្រុះសម្រួលបណ្តឹងតវ៉ារបស់អ្នកប្រើប្រាស់
និងវិវាទកិច្ចសន្យាដែលពាក់ព័ន្ធ និងអ្នកកាន់ អាជ្ញាប័ណ្ណ
-
អនុម័តនិងដាក់ឲប្រតិបត្តិនូវប្រព័ន្ធគណនីឯកភាពសម្រាប់អ្នកកាន់អាជ្ញាប័ណ្ណទាំងអស់
-
រៀបចំនិងផ្សព្វផ្សាយរបាយការណ៍លើវិស័យអគ្គិសនី
និងព័ត៌មានពាក់ព័ន្ធនានា
-
កំណត់កម្រៃនានា
ដែលត្រូវអនុវត្តលើអ្នកកាន់អាជ្ញាប័ណ្ណ
-
កំណត់បែបបទផ្តល់ព័ត៌មានដល់សាធារណជន
អំពីកិច្ចការក្នុងសមត្ថកិច្ចរបស់ខ្លួនដើម្បីធានាតម្លាភាព
-
ចេញបញ្ញត្តិនិងបទបញ្ជាសមស្រប
ព្រមទាំងបញ្ជាផ្អាកជាបណ្តោះអាសន្នឬាស្ថាពរចំពោះ
សេវាកម្មអគ្គិសនី
-
ពិន័យជាប្រាក់
ផ្អាកការប្រើប្រាស់អគ្គិសនី ព្យួរឬដកហូតអាជ្ញាប័ណ្ណ
ចំពោះករណីរំលោភលើ ច្បាប់នេះនិង លិខិតបទដ្ឋាននានា
ព្រមទាំងបញ្ញត្តិផ្សេងៗទៀតរបស់អាជ្ញាធរអគ្គិសនីកម្ពុជា
-
តម្រូវឲ្យអ្នកធ្វើសេវាកម្មនិងអ្នកប្រើប្រាស់អគ្គិសនី
គោរពប្រតិបត្តិនូវរាល់វិធានដែលទាក់ទង នឹងសន្តិសុខ ថាមពល
សេដ្ឋកិច្ច បរិស្ថាន របស់ប្រទេសជាតិ ព្រមទាំងគោលនយោបាយ
ដ៏ទៃទៀតរបស់រាជរដ្ឋាភិបាល
-
ចាត់វិធានការផ្សេងទៀតចំពោះបញ្ហាបន្ទាប់បន្សំ
ឬដែលជាផលវិបាកស្តែងចេញពីមុខងារ ដូចបានរៀបរាប់ ខាងលើនេះ
-
បង្កើតល័ក្ខខ័ណ្ឌជ្រើសរើស
និងប្រើប្រាស់មន្ត្រី-បុគ្គលិកអាជ្ញាធរអគ្គិសនីកម្ពុជា
ព្រមទាំងជំនាញការ ឬ ទីប្រឹក្សា
|
 |
រចនាសម្ព័ន្ធការងារៈ
|
| |
អាជ្ញាធរអគ្គិសនីកម្ពុជាសម្រេចនិងអនុម័តបញ្ហាគន្លឹះសំខាន់ៗ
តាមរយៈការពិនិត្យ និងការបោះឆ្នោតនៅក្នុង សម័យប្រជុំ។
ដូច្នេះសម័យប្រជុំរបស់អាជ្ញាធរអគ្គិសនីកម្ពុជា
គឺជាអង្គការសម្រេចការងារខ្ពស់បំផុតរបស់អាជ្ញាធរ អគ្គិសនីកម្ពុជា។
មាត្រា២១ នៃច្បាប់ស្តីពីអគ្គិសនីបានកំណត់ថា សមាជិកទាំងអស់របស់អាជ្ញាធរអគ្គិសនីកម្ពុជាត្រូវ មានសម្លេងក្នុងការបោះឆ្នោតលើរាល់បញ្ហាដែល
តម្រូវឲ្យមានការអនុម័តពីអាជ្ញាធរអគ្គិសនីកម្ពុជា ការអនុម័តនេះ
ត្រូវផ្អែកលើសម្លេងភាគច្រើន។
អាជ្ញាធរអគ្គិសនីកម្ពុជាមានសមាជិកទាំងអស់៣រូប
ដែលក្នុងនោះមាន១រូប ជាប្រធាន។ ប្រធាន និងសមាជិក
អាជ្ញាធរអគ្គិសនីកម្ពុជា
តែងតាំងដោយព្រះរាជក្រឹត្យតាមសំណើរបស់នាយករដ្ឋមន្ត្រី។
សមាជិកនិមួយៗមានអាណត្តិ ៣ឆ្នាំ ហើយត្រូវបញ្ចប់ក្នុងពេលខុសៗគ្នា
លើកលែងតែក្នុងអាណត្តិដំបូង។ ប្រធានមានឋានៈស្មើរដ្ឋលេខាធិការ
សមាជិក ដ៏ទៃទៀតមានឋានៈស្មើនឹងអនុរដ្ឋលេខាធិការ។ សមាជិកអាជ្ញាធរអគ្គិសនីកម្ពុជា
ត្រូវចូលនិវត្តន៍នៅពេលអាយុ៦០ឆ្នាំ។
ចុច
ទីនេះ
ដើម្បីមើលរចនាសម្ព័ន្ធគ្រប់គ្រងការងារថ្មីរបស់អាជ្ញាធរអគ្គិសនីកម្ពុជា
|
 |
ថវិការៈ
|
| |
អាជ្ញាធរអគ្គិសនីកម្ពុជាមានថវិការស្វ័យ័តមួយសម្រាប់កិច្ចការប្រតិបត្តិរបស់ខ្លួន។
ថវិការនេះគឺជាកម្រៃដែលអ្នក សុំអាជ្ញាប័ណ្ណ
និងអ្នកកាន់អាជ្ញាប័ណ្ណត្រូវបង់តាមការកំណត់របស់អាជ្ញាធរអគ្គិសនីកម្ពុជា។ កម្រៃនេះហៅថា កម្រៃ អាជ្ញាប័ណ្ណ។
កម្រិតអតិបរមានៃកម្រៃអាជ្ញាប័ណ្ណកំណត់ដោយរាជរដ្ឋាភិបាល។
ថវិការរបស់អាជ្ញាធរអគ្គិសនីកម្ពុជា
ត្រូវដាក់ដំកល់ក្នុងគណនីមួយនៅធនាគាររដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។
មាន តែអាជ្ញាធរអគ្គិសនីកម្ពុជាទេ
ដែលមានសិទ្ធិប្រើប្រាស់ថវិការនេះ។
អាជ្ញាធរត្រូវរៀបចំគម្រោងថវិការសម្រាប់ឆ្នាំការិយបរិច្ឆេទនិមួយៗ
ដែលមានកំណត់ចំណូល និងចំណាយរបស់ អាជ្ញាធរ។
គម្រោងនេះត្រូវកំណត់ច្បាស់លាស់នូវកម្រៃអាជ្ញាប័ណ្ណសម្រាប់ឆ្នាំការិយបរិច្ឆេទនិមួយៗ រួមទាំងវិធីគណនា កម្រៃអាជ្ញាប័ណ្ណ
ព្រមទាំងបៀវត្សរ៍ និងប្រាក់បំណាច់ផ្សេងៗទៀត
ដែលត្រូវទូទាត់ជូនសមាជិក និងមន្ត្រីជាន់ខ្ពស់របស់ អាជ្ញាធរ។
គម្រោងថវិការនេះត្រូវដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេច៕
|
 |
បេសកកម្មៈ
|
| |
អាជ្ញាធរអគ្គិសនីកម្ពុជា មានបេសកកម្មដូចខាងក្រោម៖ |
| |
-
បង្កើតបរិយាកាសដ៏សមស្របនិងគតិយុត្តិមួយក្នុងវិស័យអគ្គិសនីនៅកម្ពុជា
សម្រាប់ជម្រុញឲ្យមានការប្រកួត ប្រជែងដោយយុត្តិធម៌
ក្នុងការធ្វើអាជីវកម្មអគ្គិសនី ជំរុញឲ្យមានការវិនិយោគដែលមាន
ចរិកយូរអង្វែងមាន ប្រសិទ្ធិភាព និង មានគុណភាព
ព្រមទាំងជំរុញនិងលើកកំពស់ផ្នែកឯកជន ឲ្យដើរតួនាទីជាកំលាំងចលករនៃ កំណើនសេដ្ឋកិច្ច។
-
ការពារសិទ្ធិអ្នកប្រើប្រាស់
ដើម្បីទទួលបាននូវការផ្គត់ផ្គង់សេវាកម្មអគ្គិសនីដែលមានស្ថេរភាព
គុណភាព និង គ្រប់គ្រាន់តាមតម្លៃសមរម្យ។
-
បង្កើតឲ្យមានការប្រកួតប្រជែងនៅទីណាដែលអាចធ្វើទៅបាន
ក្នុងវិស័យអគ្គិសនី។
-
បង្កើតល័ក្ខខ័ណ្ឌដើម្បីឲ្យមានការផ្គត់ផ្គង់អគ្គិសនី
និងការប្រើប្រាស់អគ្គិសនីប្រព្រឹត្រទៅដោយប្រសិទ្ធិភាព គុណភាព
ចីរភាព និងតម្លាភាព៕
|