|
|
មាត្រា២៧
នៃច្បាប់ស្តីពីអគ្គីសនីនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា
អាជ្ញាធរអគ្គិសនីកម្ពុជា មានថវិកាស្វយ័ត មួយ
សម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួន។
ថវិកានេះគឺកម្រៃដែលអ្នកសុំអាជ្ញាប័ណ្ណ
និងអ្នកកាន់អាជ្ញាប័ណ្ណត្រូវបង់ តាមការ
កំណត់របស់អាជ្ញាធរអគ្គិសនីកម្ពុជា។ កម្រៃនេះហៅថា
កម្រៃអាជ្ញាប័ណ្ណ
។ ថវិការបស់អាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវតម្កល់
ក្នុងគណនីមួយ នៅធនាគាររបស់រដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា។
មានតែអាជ្ញាធរអគ្គិសនីកម្ពុជាទេដែលមានសិទ្ធិ
ប្រើប្រាស់ថវិកានេះ ។ |
|
|
កម្រិតអតិបរមានៃកម្រៃអាជ្ញាប័ណ្ណ ត្រូវកំណត់ដោយអនុក្រឹត។
ក្នុងករណីមានសំណល់ថវិកា
នៅដំណាច់ឆ្នាំ ណាមួយ
អាជ្ញាធរអគ្គិសនីកម្ពុជាត្រូវផ្ទេរសំណល់ថវិកានេះទៅប្រើប្រាស់
សម្រាប់គម្រោងថវិកាឆ្នាំបន្ទាប់ទៀត។ ចំពោះ សំណល់ថវិកា
ឬកង្វះថវិកាដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ
អាជ្ញាធរអគ្គិសនីកម្ពុជាត្រូវកែសម្រួលកម្រៃអាជ្ញាប័ណ្ណ
ឡើងវិញសម្រាប់គម្រោងថវិកាឆ្នាំបន្ទាប់។
ក្នុងករណីកែសម្រួលកម្រៃអាជ្ញាប័ណ្ណរហូតដល់កម្រិតអតិបរមារួចហើយ
ប៉ុន្តែនៅតែពុំអាចទ្រទ្រង់កិច្ចប្រតិបត្តិការរបស់ខ្លួន
ព្រមទាំងសងបំណុលរួមទាំងការប្រាក់បាន
អាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវធ្វើសំណើទៅរាជរដ្ឋាភិបាល
ដើម្បីពិនិត្យសម្រេចកម្រិតអតិបរមានៃកម្រៃអាជ្ញាប័ណ្ណជាថ្មីឡើងវិញ។
កិច្ចប្រតិបត្តិការ ហិរញ្ញវត្ថុ
និងគណនីរបស់អាជ្ញាធរអគ្គិសនីកម្ពុជា
ត្រូវប្រតិបត្តិតាមប្រព័ន្ធគណនីសាធារណៈ ។ |
|
|
កម្រៃអាជ្ញាប័ណ្ណអតិបរិមា ត្រូវបានកំណត់ដោយអនុក្រឹត្យលេខ
១៣១ អនក្រ.នប ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០១
ដែលមានខ្លឹមសារដូចខាងក្រោម៖ |
|
|
កម្រៃស្នើសុំអាជ្ញាប័ណ្ណៈ |
|
|
ក- |
ចំពោះការស្នើសុំអាជ្ញាប័ណ្ណធ្វើសេវាកម្មអគ្គិសនីដែលមានលក្ខណៈអនុគ្រោះ
(អគ្គិសនីជនបទ) កម្រៃស្នើសុំ
អាជ្ញាប័ណ្ណ មិនត្រូវលើសពីហាសិបពាន់រៀល (៥០,០០០រៀល)
ក្នុងអាជ្ញាប័ណ្ណមួយ។ |
|
|
ខ- |
ចំពោះការស្នើសុំអាជ្ញាប័ណ្ណ ធ្វើសេវាកម្មអគ្គិសនីធុនតូច
តូចជាងប្រាំរយ (៥០០) គីឡូវ៉ាត់
កម្រៃស្នើសុំអាជ្ញាប័ណ្ណ
មិនត្រូវលើសពីមួយរយពាន់រៀល (១០០,០០០រៀល)
ក្នុងអាជ្ញាប័ណ្ណមួយ ។ |
|
|
គ- |
ចំពោះការស្នើសុំអាជ្ញាប័ណ្ណធ្វើសេវាកម្មអគ្គិសនីធុនមធ្យម
ពីប្រាំរយ (៥០០) ទៅបីពាន់(៣០០០)
គីឡូវ៉ាត់
កម្រៃស្នើសុំអាជ្ញាប័ណ្ណមិនត្រូវលើសពីប្រាំមួយរយពាន់រៀល
(៦០០,០០០រៀល) ក្នុងអាជ្ញាប័ណ្ណមួយ ។ |
|
|
ឃ- |
ចំពោះការស្នើសុំអាជ្ញាប័ណ្ណ ធ្វើសេវាកម្មអគ្គិសនីធុនធំ
លើសពីបីពាន់ (៣០០០) គីឡូវ៉ាត់ កម្រៃស្នើសុំអាជ្ញាប័ណ្ណ
មិនត្រូវលើសពីមួយលានរៀន (១,០០០,០០០រៀល)
ក្នុងអាជ្ញាប័ណ្ណមួយ ។ |
|
|
កម្រៃអាជ្ញាប័ណ្ណៈ |
|
|
ក- |
ការផលិតអគ្គិសនី ឫការទិញអគ្គិសនីពីក្រៅប្រទេសៈ
កម្រៃអាជ្ញាប័ណ្ណធ្វើសេវាកម្មមិនត្រូវ លើស ពី ១,៧០រៀលក្នុង
១ គីឡូវ៉ាត់ម៉ោងនៃថាមពលបញ្ចោញ ឫទិញចូលឡើយ ។ |
|
|
ខ- |
ការបញ្ជូនអគ្គិសនីៈ
កម្រៃអាជ្ញាប័ណ្ណធ្វើសេវាកម្មមិនត្រូវលើសពី ០,៧០រៀលក្នុង
១គីឡូវ៉ាត់ម៉ោង នៃថាមពល បញ្ជូនឡើយ ។ |
|
|
គ- |
ការចែកចាយ និងលក់អគ្គិសនីៈ កម្រៃអាជ្ញាប័ណ្ណធ្វើសេវាកម្ម
មិនត្រូវលើសពី ១,២០រៀល ក្នុង ១គីឡូវ៉ាត់ម៉ោង
នៃថាមពលលក់ឡើយ ។ |
|
|
ឃ- |
ការធ្វើសេវាកម្មលក់រាយៈ កម្រៃអាជ្ញាប័ណ្ណធ្វើសេវាកម្ម
មិនត្រូវលើសពី ០,៥០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង នៃ ថាមពលលក់ឡើយ
។ |
|
|
ង- |
ការធ្វើសេវាកម្មក្រោមអាជ្ញាប័ណ្ណផ្សេងៗទៀតៈ
កម្រៃអាជ្ញាប័ណ្ណធ្វើសេវាកម្ម មិនត្រូវលើសពី ០,១០ភាគរយ នៃ
ថ្លៃសេវាកម្មឡើយ ។ |
|
|
ការកំណត់កម្រៃអាជ្ញាប័ណ្ណ ដោយអាជ្ញាធរអគ្គិសនីកម្ពុជាៈ |
|
|
អាជ្ញាធរអគ្គិសនីកម្ពុជាបានកំណត់កម្រៃអាជ្ញាប័ណ្ណ
សម្រាប់ឆ្នាំ២០០៥ ដូចខាងក្រោមៈ |
|
|
ក- |
ការផលិតអគ្គិសនី ឫការទិញអគ្គិសនីពីក្រៅប្រទេសៈ ១,៥០រៀល
ក្នុង១គីឡូវ៉ាត់ម៉ោង នៃថាមពល បញ្ចោញ ឬទិញចូល ។ |
|
|
ខ- |
ការបញ្ជូនអគ្គិសនីៈ ០,៥០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង
នៃថាមពលបញ្ជូន ។ |
|
|
គ- |
ការចែកចាយ និងលក់អគ្គិសនីៈ ០,៩០រៀល
ក្នុង១គីឡូវ៉ាត់ម៉ោង នៃថាមពលលក់ ។ |
|
|
ឃ- |
ការធ្វើសេវាកម្មលក់រាយៈ ០,៥០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង
នៃថាមពលលក់ ។ |
|
|
ង- |
ការធ្វើសេវាកម្មក្រោមអាជ្ញាប័ណ្ណផ្សេងៗទៀតៈ
កម្រៃអាជ្ញាប័ណ្ណធ្វើសេវាកម្ម មិនត្រូវលើសពី ០,១០ភាគរយ នៃ
ថ្លៃសេវាកម្ម ៕ |
|
|
|
|