-
អាជ្ញាប័ណ្ណផលិតកម្មៈ
បុគ្គលណាមួយដែលធ្វើសេវាកម្មផលិតអគ្គិសនីដើម្បីលក់
ត្រូវមានអាជ្ញាប័ណ្ណផលិតកម្ម ។
បុគ្គលណាដែលផលិតអគ្គិសនីដើម្បីបំរើឲ្យការប្រើប្រាស់ផ្ទាល់ខ្លួន
មិនចាំបាច់ មានអាជ្ញាប័ណ្ណផលិតកម្មឡើយ ។
-
អាជ្ញាប័ណ្ណបញ្ជូនៈ អ្នកកាន់អាជ្ញាប័ណ្ណបញ្ជូន
មានសិទ្ធិធ្វើជាម្ចាស់ សិទ្ធិដំណើរការនិង សិទ្ធិគ្រប់
គ្រងលើមធ្យោបាយ បញ្ជូនអគ្គិសនី ដើម្បីផ្ទេរប្រគល់
ឫលក់អគ្គិសនីក្នុងបរិមាណធំ។
អាជ្ញាប័ណ្ណបញ្ជូនសំរាប់បណ្តាញជាតិបញ្ជូនអគ្គិសនី
អាចផ្តល់ឲ្យក្រុមហ៊ុនបញ្ជូនអគ្គិសនីរបស់រដ្ឋសំរាប់ផ្តល់សេវាបញ្ជូនអគ្គិសនី
នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
អាជ្ញាប័ណ្ណបញ្ជូនសំរាប់គោលបំណងពិសេស អាចចេញឱ្យដើម្បីគោលបំណងឱ្យគេធ្វើជាម្ចាស់
និងដំណើរការ មធ្យោបាយបញ្ជូនជាកំណត់មួយ
បើសិនជាមានផលប្រយោជន៍សាធារណៈ ។
-
អាជ្ញាប័ណ្ណបែងចែកៈ
អាជ្ញាធរអគ្គិសនីអាចចេញអាជ្ញាប័ណ្ណបែងចែកឲ្យបុគ្គលណាមួយសំរាប់ឲ្យ
គេផ្តល់សេវាបែងចែក អគ្គិសនីលើប្រព័ន្ធអគ្គិសនីមួយ
បើសិនជាប្រព័ន្ធនោះមានបណ្តាញបញ្ជូន
តភ្ជាប់តំបន់ចែកចាយសំខាន់ៗ ច្រើន និងត្រូវ
ការឲ្យមានធ្វើសេវាកម្មបែងចែកដោយឡែក ។
-
អាជ្ញាប័ណ្ណចែកចាយៈ អ្នកកាន់អាជ្ញាប័ណ្ណចែកចាយមានសិទ្ធិធ្វើជាម្ចាស់
សិទ្ធិដំនើរការនឹងគ្រប់គ្រង ឬត្រួតពិនិត្យលើ
មធ្យោបាយចែកចាយអគ្គិសនី
ដើម្បីផ្គត់ផ្គង់និងលក់អគ៉្គិសនីឲ្យអ្នកប្រើប្រាស់ ។
-
អាជ្ញាប័ណ្ណលក់ដុំៈ
អ្នកកាន់អាជ្ញាប័ណ្ណលក់ដុំមានសិទ្ធិទិញអគ្គិសនីពីអ្នកកាន់អាជ្ញាប័ណ្ណផលិតកម្ម
ឬពីប្រព័ន្ធអគ្គិសនី នៃប្រទេសជិតខាងណាមួយ
ដើម្បីលក់ឱ្យអ្នកកាន់អាជ្ញាប័ណ្ណចែកចាយ ឬអ្នកប្រើ
ប្រាស់ធំៗនៅក្នុងប្រព័ន្ធអគ្គិសនី ជាប់គ្នាមួយ ។
-
អាជ្ញាប័ណ្ណលក់រាយៈ
អ្នកកាន់អាជ្ញាប័ណ្ណលក់រាយមានសិទ្ធិធ្វើការលក់អគ្គិសនីឲ្យអ្នកប្រើប្រាស់
ក្នុងផ្ទៃដីជាប់គ្នាមួយ ក្នុងក្របខ័ណ្ឌ
កិច្ចសន្យាបន្តពីក្រុមហ៊ុនសេវាកម្មអគ្គិសនីដែលមានអាជ្ញាប័ណ្ណចេញដោយអាជ្ញាធរអគ្គិសនីកម្ពុជា
។
-
អាជ្ញាប័ណ្ណសេវាកម្មបន្តៈ
អ្នកកាន់អាជ្ញាប័ណ្ណសេវាកម្មបន្ត
មានសិទ្ធិផ្គត់ផ្គង់សេវាកម្មអគ្គិសនី
ស្របតាមកិច្ចសន្យាបន្ត
ជាមួយអ្នកដែលមានអាជ្ញាប័ណ្ណស្រាប់ ។
-
អាជ្ញាប័ណ្ណរួមៈ
អ្នកកាន់អាជ្ញាប័ណ្ណរួម
ជាប្រភេទអាជ្ញាប័ណ្ណមួយដែលរួមបញ្ជូលអាជ្ញាប័ណ្ណមួយចំនួន
ឬទាំងអស់។ អាជ្ញាប័ណ្ណរួម អាចចេញឱ្យអគ្គិសនីកម្ពុជា
ឬប្រព័ន្ធទោលដើម្បីផ្តល់សិទ្ធិឲផលិត បញ្ជូន បែងចែក
ចែកចាយ និង លក់ អគ្គិសនីអោយអ្នកប្រើប្រាស់៕