ច្បាប់ស្តីពីអគ្គិសនីគឺជាឯកសារគោលក្នុងការបញ្ញត្តិលើរាល់សកម្មភាពទាំងអស់ក្នុងវិស័យអគ្គិសនី
និង
ជាមូលដ្ឋានគោលក្នុងការរៀបចំលិខិតបទដ្ឋានដ៏ទៃទៀតសម្រាប់គ្រប់គ្រងនិងបញ្ញត្តិវិស័យអគ្គិសនីដែរ។
លិខិតបទដ្ឋានរបស់រាជរដ្ឋាភិបាលគឺជាឯកសារសម្រាប់កំណត់គោលនយោបាយវិស័យអគ្គិសនី
និង
សម្រាប់បញ្ញត្តិលើសកម្មភាពក្នុងវិស័យអគ្គិសនីដែលច្បាប់អគ្គិសនីបានកំណត់។
គោលការណ៍គន្លឹះសំខាន់ៗ
នៃវិស័យអគ្គិសនីដែលពុំទាន់មានកំណត់នៅក្នុងច្បាប់
ក៏អាចដាក់ឱ្យប្រើប្រាស់ដោយលិខិតបទដ្ឋានរបស់រាជ រដ្ឋាភិបាលដែរ។
លិខិតបទដ្ឋានរបស់រាជរដ្ឋាភិបាលរួមមាន អនុក្រឹត្យ សេចក្តីសម្រេច
សេចក្តីជូនដំណឹង។
លិខិតបទដ្ឋានរបស់ក្រសួងឧស្សាហកម្ម
រ៉ែ និងថាមពល រួមមាន ប្រកាស និងសេចក្តីសម្រេច គឺជា
ឯកសារសម្រាប់គ្រប់គ្រងការងារទាំងឡាយដូចជា គោលនយោបាយ
ផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រ ស្តង់ដារ បច្ចេកទេសអគ្គិសនី
និងការកំណត់ផ្សេងៗទៀត។
លិខិតបទដ្ឋានរបស់អាជ្ញាធរអគ្គិសនីកម្ពុជា
គឺជាឯកសារសម្រាប់គ្រប់គ្រងនិងបញ្ញត្តិលើការធ្វើសេវាកម្ម
និងប្រើប្រាស់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លិខិតបទដ្ឋានទាំងនេះរួមមាន៖អាជ្ញាប័ណ្ណ បទបញ្ញត្តិ នីតិវិធី
និងសេចក្តីសម្រេច
ដែលអាជ្ញាធរអគ្គិសនីកម្ពុជាមានកាតព្វកិច្ចត្រូវចេញក្នុងក្របខ័ណ្ឌ
ច្បាប់ស្តីពី អគ្គិសនី។