ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល
បានចេញប្រកាសដាក់ឱ្យប្រើប្រាស់ល័ក្ខខ័ណ្ឌទូទៅនៃស្តង់ដារបច្ចេកទេស
អគ្គិសនី នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៤។
ល័ក្ខខ័ណ្ឌទូទៅនៃស្តង់ដារ បច្ចេកទេសអគ្គិសនីបាន
រៀបចំនិងសហការ
ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន (JICA) ។ វិសាលភាពនៃល័ក្ខខ័ណ្ឌទូទៅនៃស្តង់ដារបច្ចេកទេស អគ្គិសនីមាន បទប្បញ្ញត្តិទូទៅនៃស្តង់ដារបច្ចេកទេស,
មធ្យោបាយផលិត កម្មឧណ្ហអគ្គីសនី, វារីអគ្គិសនី,
ខ្សែបណ្តាញ បញ្ជូននិងចែកចាយ, និងការតម្លើងខ្សែបណ្តាញក្នុងផ្ទះ។
មធ្យោបាយបញ្ជូននិងចែកចាយអគ្គិសនីដែលមានផែនការនិងសាងសង់ព្រមទាំងដាក់ឱ្យដំណើរការ នៅក្នុងព្រះរាជា ណាចក្រកម្ពុជា
ត្រូវគោរពតាមស្តង់ដារបច្ចេកទេសអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុង ករណីដែលបញ្ហាណាមួយ មិនមានចែងក្នុងស្តង់ដារបច្ចេកទេសនេះទេ
ត្រូវគោរពតាមស្តង់ដារគណៈកម្មការ បច្ចេកទេសអគ្គិសនីអន្តរជាតិ (IEC)
។ ប្រសិនបើបញ្ហានេះមិនមានកំណត់នៅក្នុងស្តង់ដារ IEC ទេនោះ ពេល
នោះត្រូវគោរពតាមស្តង់ដារអង្គការអន្តរជាតិ ISO។
ប្រសិនបើបញ្ហានេះនៅតែមិនមានកំណត់នៅក្នុងស្តង់ដារ
ណាមួយដែលមានការទទួលស្គាល់ជាអន្តរជាតិ
ក្នុងល័ក្ខខ័ណ្ឌ ដែលមានការយល់ព្រមពីក្រសួងឧស្សាហកម្ម រ៉ែ
និងថាមពល។
ល័ក្ខខ័ណ្ឌទាំងឡាយដែលកំណត់នៅក្នុងស្តង់ដារនេះ
មានគោលបំណងសំខាន់បំផុតគឺធ្វើយ៉ាងណា
កុំឱ្យគ្រោះថ្នាក់ដល់មធ្យោបាយអគ្គិសនីនិងមានសុវត្ថិភាពក្នុងដំណើរការមធ្យោបាយអគ្គិសនីនោះ។
ស្តង់ដារបច្ចេកទេសអគ្គិសនីដែលបានប្រកាសដាក់ឱ្យប្រើប្រាស់មានដូចខាងក្រោម៖